New Web Address

Please go http://www.dbppac.org for new address.

Good Luck!

Advertisements
Posted in Uncategorized | Leave a comment

ដំណឹងសិក្សាវគ្គខ្លី មុខវិជ្ជាប្រព័ន្ធបញ្ជាអគ្គីសនី ដ៏មានប្រសិទ្ធភាព

សមាគមសិស្សចាស់ ដុន បូស្កូ កម្ពុជា សូមជំរាបជូនដំណឹងដល់សិស្សចាស់ ដុន បូស្កូ កម្ពុជា ដែលមានបំណងចង់ អភិវឌ្ឍខ្លួនក្នុងអាជីព ទាំងអស់អោយបានជ្រាបថា សមាគមនិងរៀបចំបង្រៀនវគ្គខ្លីលើមុខវិជ្ជា ប្រព័ន្ធបញ្ជាអគ្គីសនី (Electrical circuit Control) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី ០៤ ខែ មិនា ឆ្នាំ ២០១២ ខាងមុននេះ ៖

កម្មវីធីសិក្សា

ម៉ោង 8:00am to 12:00pm សិក្សាលើ ទ្រឹស្តីប្រព័ន្ធបញ្ជាអគ្គីសនី។
ម៉ោង 13:00pm to 17:00pm សិក្សាលើ ការអនុវត្តផ្ទាល់ប្រព័ន្ធបញ្ជាអគ្គីសនី។ (ឧបករណ៏និងបរិក្ខាអនុវត្ត ផ្តល់ដោយ សាលា)

ទីតាំងសិក្សា
ស្ថិតនៅរោងជាងអគ្គីសនី ក្នុងសាលា បចេ្ចកទេស ដុន បូស្កូ ភ្នំពេញថ្មី។
បង្រៀនដោយ លោកគ្រូ ជាម សុវណ្ណរិទ្ធ http://on.fb.me/x254kg (សិស្សចាស់ ដុនបូស្កូ ផ្នែកអគ្គីសនី
ជំនាន់ទី ១ ឆ្នាំ១៩៩២) ដែលមានបទពិសោធន៏ខ្ពស់ ក្នុងការ បង្រៀន និង ធ្វើការលើជំនាញនេះរយះពេលជិត២០ឆ្នាំ ទាំងក្នុងនិងក្រៅប្រទេស ទាំងទ្រឹស្តីនិងការអនុវត្តផ្ទាល់

អត្ថប្រយោជន៏
១. ចំណេះដឹងមូលដ្ឋានអំពី ប្រភេទ និងតួនាទី របស់ព័ន្ធបញ្ជាអគ្គិសនី និង គោលការណ៏ដំណើរការរបស់វា

២. គោលបំណង របស់វគ្គសិក្សា៖

– ចំណេះដឹងអំពី ប្រភេទិនងតួនាទី របស់ កុងតាក់ទ័រ  ការការពារ និងសុវត្ថភាព ព្រមទាំង បរិក្ខារនៃប្រព័ន្ធបញ្ជា

– ការឌីហ្សាញ និង ស្វែងយល់អំពី គោលការណ៍ធ្វើការ៖

-ប្រព័ន្ធអគ្គីសនី មានពីរប្រភព

-ប្រព័ន្ធអគ្គីសនី ដែលមាន ឧបករណ៍ចម្លង

-គោលការណ៍នៃប្រព័ន្ធដំណើរការ ផ្លាស់វេន និង ប្រព័ន្ធ បំរុងទុក (backup) និង pool pumps

– ណែនាំអំពី វិធីជួសជុល ដ៏ឆាប់រហ័ស ក្នុងការដោះស្រាយបញ្ហានៃប្រព័ន្ធ អគ្គីសនី

– បង្ហាញអំពី ការដាក់ពាក្យធ្វើការ និងទទួលការងារដ៏មានប្រសិទ្ធភាព

តំលៃសិក្សា
ត្រឹមតែ 40$ ប៉ុណ្ណោះ សំរាប់ការសិក្សា ក្នុង ១ នាក់

Posted in Uncategorized | Leave a comment

ដំណឹងសិក្សាវគ្គខ្លី មុខវិជ្ជាប្រព័ន្ធបញ្ជាអគ្គីសនី ដ៏មានប្រសិទ្ធភាព

សមាគមសិស្សចាស់ ដុន បូស្កូ កម្ពុជា សូមជំរាបជូនដំណឹងដល់សិស្សចាស់ ដុន បូស្កូ កម្ពុជា ដែលមានបំណងចង់ អភិវឌ្ឍខ្លួនក្នុងអាជីព ទាំងអស់អោយបានជ្រាបថា សមាគមនិងរៀបចំបង្រៀនវគ្គខ្លីលើមុខវិជ្ជា ប្រព័ន្ធបញ្ជាអគ្គីសនី (Electrical circuit Control) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី ០៤ ខែ មិនា ឆ្នាំ ២០១២ ខាងមុននេះ ៖

កម្មវីធីសិក្សា

ម៉ោង 8:00am to 12:00pm សិក្សាលើ ទ្រឹស្តីប្រព័ន្ធបញ្ជាអគ្គីសនី។
ម៉ោង 13:00pm to 17:00pm សិក្សាលើ ការអនុវត្តផ្ទាល់ប្រព័ន្ធបញ្ជាអគ្គីសនី។ (ឧបករណ៏និងបរិក្ខាអនុវត្ត ផ្តល់ដោយ សាលា)

ទីតាំងសិក្សា
ស្ថិតនៅរោងជាងអគ្គីសនី ក្នុងសាលា បចេ្ចកទេស ដុន បូស្កូ ភ្នំពេញថ្មី។
បង្រៀនដោយ លោកគ្រូ ជាម សុវណ្ណរិទ្ធ http://on.fb.me/x254kg (សិស្សចាស់ ដុនបូស្កូ ផ្នែកអគ្គីសនី
ជំនាន់ទី ១ ឆ្នាំ១៩៩២) ដែលមានបទពិសោធន៏ខ្ពស់ ក្នុងការ បង្រៀន និង ធ្វើការលើជំនាញនេះរយះពេលជិត២០ឆ្នាំ ទាំងក្នុងនិងក្រៅប្រទេស ទាំងទ្រឹស្តីនិងការអនុវត្តផ្ទាល់

អត្ថប្រយោជន៏
១. ចំណេះដឹងមូលដ្ឋានអំពី ប្រភេទ និងតួនាទី របស់ព័ន្ធបញ្ជាអគ្គិសនី និង គោលការណ៏ដំណើរការរបស់វា

២. គោលបំណង របស់វគ្គសិក្សា៖

– ចំណេះដឹងអំពី ប្រភេទិនងតួនាទី របស់ កុងតាក់ទ័រ  ការការពារ និងសុវត្ថភាព ព្រមទាំង បរិក្ខារនៃប្រព័ន្ធបញ្ជា

– ការឌីហ្សាញ និង ស្វែងយល់អំពី គោលការណ៍ធ្វើការ៖

-ប្រព័ន្ធអគ្គីសនី មានពីរប្រភព

-ប្រព័ន្ធអគ្គីសនី ដែលមាន ឧបករណ៍ចម្លង

-គោលការណ៍នៃប្រព័ន្ធដំណើរការ ផ្លាស់វេន និង ប្រព័ន្ធ បំរុងទុក (backup) និង pool pumps

– ណែនាំអំពី វិធីជួសជុល ដ៏ឆាប់រហ័ស ក្នុងការដោះស្រាយបញ្ហានៃប្រព័ន្ធ អគ្គីសនី

– បង្ហាញអំពី ការដាក់ពាក្យធ្វើការ និងទទួលការងារដ៏មានប្រសិទ្ធភាព

តំលៃសិក្សា
ត្រឹមតែ 40$ ប៉ុណ្ណោះ សំរាប់ការសិក្សា ក្នុង ១ នាក់

Posted in Uncategorized | Leave a comment

SUPERVISED IN-PLANT TRAINING (SIPT) PROGRAM

EDUCATION AND TRAINING (DBTS-TVET) CENTER

SUPERVISED IN-PLANT TRAINING (SIPT) PROGRAM

            Don Bosco Technical School- Technical Vocation Education and Training (DBTS-TVET) Center, in furtherance of its mission to provide an integral development to poor youth through a quality education and technical skills training, and in the exercise of its corporate social responsibility of contributing to the building up of a more just society worthy of human being, Devised a two-year Industrial Skills and Training Program for the poor youth.

Working hand in hand with the Ministry of Labor and Vocational Training Center (MOLVT) in Poverty alleviation through technical education, and in support of the TRAINING INSTITUTION’s mission –to provide youth with human, social, moral values and attitudes, and employable skills, Don Bosco Technical School includes a 3-month Supervised In-Plant Training (SIPT) of its graduating students in the INDUSTRY PARTER’s plant as part of the aforementioned Program.

Any information and materials acquired and shared through this program will be treated with confidentiality by the student trainee.

  1. A.       OBJECTIVES OF THE  PROGRAM
  2. Give the Trainee, who had undergone the Seventeen-month In-Campus Training             an opportunity to:
    1. apply and further enhance their skills and gain more experiences in the field of technology in view of job application after SIPT;
    2. Develop the right attitudes and values towards work, in dealing with coworkers and people-in-

Authority, and

  1.  integrate faith and life in daily working situations, thus become good, honest and productive citizen,
  2. Further develop the TRAINING INSTITUTION ’s Program by working hand-in-hand with the INDUSTRY PARTNER  in the curriculum development and program evaluation;
  3. Strengthen the cooperation between the TRAINING INSTITUTION and INDUSTRY PATNER’s need of skilled workers; and
  4. Give the INDUSTRY PARTNER an avenue to exercise cooperate social responsibility in community development and poverty alleviation of the marginalized/underprivileged youth through technical skills training.
  1. B.       MECHANICS OF THE PROGRAM

I.         The DBTS-TVET, as the TRAINING INSTITUTION, shall:

1.  Orient the SIPT-trainee concerned on the objectives, guiding principles and policies of the program,

2.  Provide the INDUSTRY PATNER’s with the trainee’s records undertaken during the Seventeen-month In-Campus Training relevant to the Three-month SIPT;

3.  Provide guidance and follow-up to the SIPT-trainee;

4.  Provide the form for the evaluation of the SIPT- trainee by the INDUSTRY PATNER at the end of the Program;

5.  Notify the INDUSTRY PATNER of upcoming scheduled school activities at least two weeks prior the event so as not to hinder the IP’s plant production by the SIPT-trainee’s absence;

6.  If possible, replace an SIPT-trainee who has violated or committed an infraction of the INDUSTRY PATNER’s rules and regulation.

II.    The INDUSTRY PATNER shall:

  1. Give orientation to the SIPT-trainee as regards their policies, rules and regulations and safety practices;
  2. Provide the SIPT-trainee an allowance equivalent to 75% minimum wage for boarding, food and transportation expenses;
  3. Provide an overtime pay to the SIPT-trainee for the work rendered beyond the regular 8-hour work and night differential, if the SIPT-trainee is assigned in the night shift.
  4. Provide the TRAINING INDUSTION a donation as honorarium equivalent to 25% of the minimum wage in support of the school in the training cost. The said amount will be forwarded to the TRAINING INDUSSTION every month(3months) or after SIPT upon the receipt of the billing;
  5. Evaluate the SIPT-trainee at the training period;
  6. Give suggestions and recommendations to the TRAINING INSTITUTION for the improvement of the Program;
  7. Issue a Certificate of Training to the SIPT-trainee upon completion of the Program indicating its participation in the dual training system of the TRAINING INSTITUTION;
  8. Designate an In-plant Trainer who will make sure the SIPT-trainee is trained according to the training plan and sign the SIPT-trainee’s logbook every weeks;
  9. Have an option to hire the SIPT-trainee for employment after the training period;
  10. Not be allowed to assign an SIPT-trainee to a hazardous work area without the supervision of a duly authorized employee of the INDUSTRY PATNER;
  11. Takes responsibility of whatever accident which may happen to the SIPT-trainee within the premises during the training period;

c.     The Agreement with the INDUSTRY PATNER shall take effect upon the signing of a MEMORANDUM OF AGREEMENT (MOA) which contains everything that is stated above.

D.     The Agreement may be modified/amended upon mutual consent of both the TRAINING INSTITUTION and INDUSTYR PATNER;

E.     Either Party may terminate this Agreement by giving the other Party a written notice of its intention to terminate the same at least thirty (30) days prior the intended date of termination stating the reason/s therein.

Posted in Uncategorized | Leave a comment

កម្មវិធីហាត់រៀនធ្វើការ តាមរោងចក្រ សហគ្រាស(SIPT)

សាលាបចេ្ចកទេសដុនបូស្កូ

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ(DBTS-TVET)

សាលាបចេ្ចកទេសដុនបូស្កូ-មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ (DBTS-TVET) មាន​បេសកកម្មផ្តល់នូវការអប់រំ​ អភិវឌ្ឍយុវជនដោយផ្តោតលើសមត្ថភាព គុណភាពអប់រំ និង​ជំនាញ​​បច្ចេកទេស ដើម្បីអោយពួកគេចេះទទួលខុសត្រូវ ក្នុងការចូលរួមកសាងតំលៃសីលធម៌ និង​ ជា​មនុស្សមានតំលៃក្នុង​សង្គម តាមរយៈការសិក្សារយៈពេល ២ឆ្នាំ ក្នុងកម្មវិធីបណ្តុះបណ្តាលវិជ្ជា​ជីវៈ​ និង ជំនាញឧស្សាហក្មម សំរាប់យុវជនក្រីក្រ។

ដោយធ្វើការសហការយ៉ាងជិតស្និត ជាមួយក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ​(MOLVT) ដោយបង្ករការងាយស្រួលក្នុងការអប់រំបចេ្ចកទេស និងឧបត្ថមគាំទ្របេសកកម្មដល់​គ្រប់ស្ថានប័នបណ្តុះបណ្តាលវិជ្ជាជីវៈ​ដើម្បីផ្តល់អោយយុវជននូវ តំលៃសីលធម៌ក្នុងសង្គម ចរិត​មារយាទល្អ និងបង្ករភាពងាយស្រួល ក្នុងការបំរើការងារទៅតាមជំនាញរបស់ខ្លួន ហើយសាលា​បចេ្ចកទេសដុនបូស្កូបានរួមបញ្ចូលនូវ កម្មវធីហាត់រៀនធ្វើការតាមរោងចក្រ សហគ្រាស (SIPT)​សំរាប់សិស្សបញ្ចប់ការសិក្សា ទៅតាមរោងចក្រ សហគ្រាសដែលជាដៃគូរបស់ខ្លួនទុកជាផ្នែក​មួយនៃកម្មវិធីសិក្សា។

ព័ត៌មានផ្សេងៗ និង សម្ភារៈឧបករណ៍ដែលត្រូវការ ព្រមទាំងការរួមចំណែកផេ្សងៗ សំរាប់ដំណើរការកម្មវិធីនេះ អាស្រ័យលើភាពជាក់ស្តែងរបស់អ្នកហាត់រៀនធ្វើការម្នាក់ៗ។

. កម្មវត្ថុនៃគំរោងកម្មវិធីៈ

១.​ ផ្តល់អោយអ្នកហាត់រៀនធ្វើការ ដែលបានទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ​រយៈពេល ១៧ខែអោយមានឱកាសៈ

i.            ប្រើបា្រស់ជំនាញនិង ធ្វើឲ្យប្រសើរឡើងនូវជំនាញរបស់ពួកគេ ក្នុងការ

ដក​​​​បទពិសោធន៍វិស័យបចេ្ចកទេស ក្នុងការបំពេញសំណុំបែបបទបន្ទាប់​ពី​ SIPT​​​  ។

ii.            អភិវឌ្ឍទំលាប់ល្អត្រឹមត្រូវ និងគុណធម៌ក្នុងការធ្វើការងារ ជាមួយសហ​សេវិក​ និងអ្នកគ្រប់គ្រង​។

iii.            ធ្វើអោយមានជំនឿជឿជាក់ក្នុងជិវិតការងារប្រចាំថៃ្ងដើម្បីអោយពួកគេ​​ក្លាយជាពលរដ្ឋល្អ សុច្ចរិត និង ជាពលរដ្ឋប្រកបដោយផលិតភាព​ ។

២.​​​​ ដើម្បីអោយមានការអភិវឌ្ឍន៏ទួលំទូលាយ ស្ថានប័នបណ្តុះបណ្តាលវិជ្ជាជីវៈ​ ត្រូវ​អនុវត្ត កម្មវិធីរបស់ខ្លួន​ ដោយ​ធ្វើការសហការដ៏ជិតស្និត ជាមួយ​ សហគ្រាស រោង​ចក្រជាដៃគូ ក្នុងការអភិវឌ្ឍន៍កម្មវិធីសិក្សា និង ការវាយតំលៃផ្សេងៗ ។

៣.​​ ធ្វើសហការយ៉ាងរឹងមាំ​ រវាង ស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ​​ ជាមួយសហគ្រាស រោងចក្រជាដៃគូ ដែលត្រូវការអ្នកដែលមានជំនាញធ្វើការងារដ៏ពិតបា្រកដ ។

៤.​  ផ្តល់ជូន សហគ្រាស រោងចក្រជាដៃគូ នូវរបៀបធ្វើការទទួលខុសត្រូវរួមគ្នាក្នុង​សង្គម ដើម្បីអភិវឌ្ឍសហគមន៏ និង កាត់បន្ថយភាពក្រីក្រ តាមរយៈផ្តល់ឲ្យយុវជន​នូវជំនាញបច្ចេកទេស​​ និង ជំនាញវិជ្ជាជិវៈ​ ។

. ​លក្ខខ័ណ្ឌផេ្សងៗក្នុងគំរោងកម្មវិធីៈ

I.      សាលាបច្ចេកទេសដុនបូស្កូមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ​(DBTS-TVET)​ជាភាគីស្ថានបន័បណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវប្រតិបត្តិដូចតទៅៈ

១.​  ធ្វើការណែនាំដល់ អ្នកហាត់រៀនធ្វើការម្នាក់ៗ អំពីគោលបំណងនៃកម្មវិធី បា្រប់នូវចំណុចជាគន្លឹៈទាំងឡាយ និង គោលនយោបាយ របស់គំរោង​កម្មវិធី

២.​  ផ្តល់អោយ សហគ្រាស រោងចក្រជាដៃគូ នូវឯកសារអំពី អ្នកហាត់រៀនធ្វើ​ការម្នាក់ៗដែលបានរៀនរយៈពេលដប់ប្រាំពីរខែ ក្នុងមជ្ឈមណ្ឌលបណ្តុះ

បណ្តាលវិជ្ជាជីវៈដែលទាក់ទងនិងកម្មវិធីហាត់រៀនធ្វើការតាមដាន​ សិស្សហាត់​រៀនធ្វើការតាមរោងចក្រ សហគ្រាស ។

៣.  ផ្តល់ការណែនាំ និង​ តាមដានសិស្សហាត់រៀនធ្វើការតាមរោងចក្រសហ

គ្រាស ។

៤.  ផ្តល់ឯកសារធ្វើការវាយតំលៃដល់សិស្សហាត់រៀនធ្វើការតាមរោងចក្រ សហគ្រាសដល់ សហគ្រាស រោងចក្រជាដៃគូ ធ្វើការវាយតំលៃនៅពេលគំ​រោងកម្មវិធីបានបញ្ចប់ ។

៥.  ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅ សហគ្រាស រោងចក្រជាដៃគូ សំរាប់ការហៅ សិស្សហាត់រៀនធ្វើការតាមរោងចក្រ សហគ្រាស មកចូល រួមកម្មវិធីរបស់សាលាយ៉ាងហោចណាស់ ពីរសបា្តហ៏ មុនពេលកម្មវិធីចាប់ ផ្តើត ដើម្បីកុំអោយប៉ៈពាល់ចង្វាក់ផលិតកម្ម មកពីការអវត្តមាន​​ សិស្សហាត់ រៀនធ្វើការតាមរោងចក្រ សហគ្រាស។

៦.​​  ប្រសិនជាចាំបាច់ សាលាត្រូវធ្វើការផ្លាស់ប្តូរ​​ សិស្សហាត់រៀនធ្វើការតាម​ រោងចក្រ​ សហគ្រាស ដែលប្រព្រឹត្តល្មើស ឬ ប្រព្រឹត្តខុសពីបទបញ្ជាផៃ្ទក្នុង​ឬ​វិន័យរបស់​​ សហគ្រាស រោងចក្រជាដៃគូ​។

II.     សហគ្រាស រោងចក្រជាកៃគូ ត្រូវប្រតិបត្តិដូចតទៅៈ

១.​  ធ្វើការណែនាំដល់ សិស្សហាត់រៀនធ្វើការម្នាក់ៗ អំពីគោលនយោបាយ ​​  ​​​    វិន័យនិងបទបញ្ជាផ្ទៃក្នុង ព្រមទាំងសុវត្ថិភាពក្នុងការប្រតិបត្តិការងារ ។

​​​ ២.  ផ្តល់ដល់សិស្សហាត់រៀនធ្វើការម្នាក់ៗ នូវបា្រក់ឧបត្ថម្ភយ៉ាងតិចបំផុត​ ៧៥%​ នៃបា្រក់ប្រចាំខែ សំរាប់ការស្នាក់នៅ ម្ហូបអាហារ និងថ្លៃធ្វើដំណើរ ។

៣.  ផ្តល់នូវបា្រក់លើសម៉ោង ដល់សិស្សហាត់រៀនធ្វើការម្នាក់ៗ ដែលធ្វើការ​លើសពី ៨ម៉ោង ជាម៉ោងធ្វើការ និងយប់ខុសពីធម្មតា ករណី សិស្សហាត់រៀន​ធ្វើការម្នាក់ៗ ធ្វើការផ្លាស់វេនពេលយប់ ។

៤.  ផ្តល់ស្ថានបន័បណ្តុះបណ្តាលវិជ្ជាជីវៈនូវអំណោយជាបា្រក់សគុណយ៉ាង​តិច ២៥% នៃបា្រក់ខែ ដើម្បីជួយសាលាក្នុងការចំណាយលើការហ្វឹកហ្វឺន​ បា្រក់នេះនិងផ្ញើរស្ថានបន័បណ្តុះបណ្តាលវិជ្ជាជីវៈ ជារៀងរាល់ខែ(រយៈពេល​៣ខែ)​ឬបន្ទាប់ពីចប់ កម្មវិធីហាត់រៀនធ្វើការតាមរោងចក្រ​ សហគ្រាស (SIPT) អាស្រ័យទៅតាមបង្កាន់ដៃដែលចេញតាមខែនីមួយៗ ។

​​ ៥.  ធ្វើការវាយតំលៃ សិស្សហាត់រៀនធ្វើការម្នាក់ៗ នៅចុងបញ្ចប់នៃ កម្មវិធី​ហាត់រៀនធ្វើការរោងចក្រ សហគ្រាស (SIPT) ។

​៦.  ផ្តល់យោបល់ និង​​ អនុសាសន៏​ ដល់ស្ថានបន័បណ្តុះបណ្តាលវិជ្ជាជីវៈ​ ដើម្បី ធ្វើអោយគំរោងកម្មវិធីកាន់តែប្រសើរឡើង ។

៧.  ចេញវិញ្ញាបនប័ត្រនៃការហ្វឹកហ្វឺនដល់ សិស្សហាត់រៀនធ្វើការម្នាក់ៗ អាស្រ័យដោយការបំពេញបានសព្វគ្រប់នូវកម្មវិធី ដោយចង្អុលបង្ហាញដល់ សិក្ខាកាមនូវការហ្វឹកហ្វឺនដោយយោងទៅលើប្រព័ន្ធហ្វឹកហ្វឺនរបស់ ស្ថានប័នបណ្តុះបណ្តាលវិជ្ជាជីវៈ​ ។

៨.   ត្រូវបា្រកដថា អ្នកដឹកនាំសិស្សហាត់រៀនធ្វើការ ធ្វើបានត្រឹមត្រូវទៅតាមគំ​រោងកម្មវិធី និងចុះហត្ថលេខារៀងរាល់សបា្តហ៏ លើសៀវភៅកំណត់ហេតុ​របស់សិស្សហាត់រៀនធ្វើការម្នាក់ៗ

៩.  មានសិទ្ធជ្រើសរើស សិស្សហាត់រៀនធ្វើការម្នាក់ៗ ធ្វើជាបុគ្គលិក បន្ទាប់ពី​ចប់ កម្មវិធីហាត់រៀន ធ្វើការតាមរោងចក្រ សហគ្រាស (​SIPT) ។

១០. មិនអនុញ្ញាតអោយ​ សិស្សហាត់រៀនធ្វើការម្នាក់ៗ ទៅធ្វើការនៅកន្លែង គ្រោះថ្នាក់ដោយមិនផ្តល់យោបល់ពីផ្នែកគ្រប់គ្រងបុគ្គលិកនៃ សហគ្រាស រោងចក្រជាដៃគូ ឡើយ​។

​ ១១. ទទួលខុសត្រូវ រាល់គ្រោះថ្នាក់ទាំងអស់ដែលអាចកើតមានលើ សិស្ស

ហាត់រៀនធ្វើការម្នាក់ៗ អំឡុងពេលបំពេញការងារ ។

គ.  កិច្ចព្រមព្រៀងជាមួយ សហគ្រាស រោងចក្រជាដៃគូ នេះមានសុពលភាព​ចាប់ពី​​ពេលចុះហត្ថលេខាលើអនុស្សរនៈ នៃការព្រមព្រៀង (MOA) ដូចដែល​បានចែងលំ​អិតក្នុងចំណុចនីមួយៗខាងលើ ។

​         ឃ. កិច្ចព្រមព្រៀងនេះអាចកែសម្រួល/ធ្វើវិសោធនកម្មបានទាល់តែមានការយល់ព្រម​ពី​    ភាគីទាំងសងខាងគឺភាគី ស្ថានបន័បណ្តុះបណ្តាលវិជ្ជាជីវៈ​និង សហគ្រាស រោងចក្រជាដៃគូ

ង.  ការបញ្ចប់កិច្ចព្រមព្រៀងនេះ ដោយភាគីណាមួយអាចធ្វើទៅបាន​ ដោយជូនដំណឹង ជាលាយលក្ខណ៍អក្សរ​យ៉ាងហោចណាស់ ៣០ថ្ងៃ មុនកិច្ចព្រមព្រៀងនេះចប់ ដោយ រៀបរាប់ពីមូលហេតុ ថ្ងៃខែដែលចង់បញ្ចប់កិច្ចព្រមព្រៀងពីទីនោះ ។

Posted in Uncategorized | Leave a comment

ការជួបជុំដ៏រីករាយត្រូវបានបញ្ចប់

សូមថ្លែងអំណរអរគុណ ដ៏ជ្រាលជ្រៅ ដល់អតីត សិស្សសាលា ដុន បូស្កូ កម្ពុជា ដែលបានចំណាយពេលវេលា ដ៏មានតំលៃ មកចូលរួមកម្មវិធី បុណ្យខួបគំរប់ម្ភៃឆ្នាំ នៃការបង្កើតឡើង សាលា ដុន បូស្កូ នៅប្រទេស កម្ពុជា ដែលបានជួយ យុវជនក្រីក្រ និងកំព្រា គ្មានទីពឹង ឲ្យបានទទួលការសិក្សារនិងចំណេះដឹង ដើម្បីជាទុនសំរាប់ទ្រទ្រង់ជីវិត ប្រកបដោយនិរន្តរភាព៕ ភ្នំពេញ ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ ២០១

Posted in ប្រកាស | Leave a comment

ប្រកាស់ព័ត៌មាន

សេចក្តីប្រកាស

សមាគមសិស្សចាស់ ដុន បូស្កូ កម្ពុជា នឹងមានផ្សាយអំពីដំណឹងនៃការជួបជុំសិស្សចាស់ដុនបូស្កូ ដែលនឹងជួបជុំនៅថ្ងៃទី៣ខែកក្កដាឆ្នាំ ២០១១ តាមរយៈ សារព័ត៌មានដូចខាងក្រោម៖

  • ស្ថានីយទូរទស្សន៏ CTN ថ្ងៃ ពុធ ទី ២៩​ ខែ មិថុនា ឆ្នាំ ២០១១ ចន្លោះម៉ោង ៦ ដល់ ម៉ោង ៩ ព្រឹក។
  • សារព័ត៌មាន កោះសន្តិភាព ចេញថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១១
  • វិទ្យុ ABC ០១ មិថុនា ម៉៤ ល្ងាច និង ០២ មិថុនា ម៉ ៨ ព្រឹក

សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះស្ថានីយទូរទស្សន៏ CTN ជាពិសេសលោក នាយក សោម ឆាយា និងវិទ្យុ ABC លោក Aplus Cooc   ដែលជួយផ្សាយដំណឹងនេះដោយមិនគិតថ្លៃ។

សូមអរគុណ

Posted in ប្រកាស | Leave a comment